រីនុសៈ អ្នកជំនាញរបស់អ្នកសម្រាប់គំរោងឡូជីស្ទិក

យើងគឺជាដៃគូឯកទេសរបស់អ្នកសម្រាប់សេវាកម្មដឹកជញ្ជូនធុនធ្ងន់ និងគំរោងឡូជីស្ទិក។ ក្រុមហ៊ុន រីនុសមើលថែទាំសេវាកម្មដឹកជញ្ជូនលក្ខណៈបុគ្គលតាមផ្លូវ ឬផ្លូវក្នុងទឹក – ក៏ដូចជាគំរោងមានលក្ខណៈទូលំទូលាយដែលត្រូវការការធ្វើផែនការបឋមមានលក្ខណៈស្មុគស្មាញ និងចំណេះដឹងមានមូលដ្ឋានច្បាស់លាស់។ ក្រុមហ៊ុន រីនុសផ្តល់ជូននូវដំណោះស្រាយគំរោងឡូជីស្ទិករួមទាំងការធ្វើផែនការឡូជីស្ទិក និងការគ្រប់គ្រងគំរោងទំនិញ។

keyboard_arrow_up
Rhenus: ហេតុអ្វីគំរោងឡូជីស្ទិក?

Rhenus: ហេតុអ្វីគំរោងឡូជីស្ទិក?

ជាមួយនឹងមជ្ឃមណ្ឌលអាជីវកម្មនៅទូទាំងសកលលោក និងមានបណ្តាញដ៏ធំនៃដៃគូគំរោងឯកទេស អ្នកទទួលបានសេវាកម្មទាំងអស់មកពីប្រភពតែមួយ។ មិនថាសេវាកម្មនេះពាក់ព័ន្ធនឹងផ្លូវក្នុងទឹក ឆ្នេរសមុទ្រ ឬការដឹកជញ្ជូនតាមសមុទ្រទឹកជ្រៅ ខ្សែសង្វាក់គំរោងឡូជីស្ទិក ការដឹកជញ្ជូនទំនិញធុនធ្ងន់ ឬការដឹកជញ្ជូនទំនិញជាមួយការលើសទំហំ ឬទម្ងន់ វិស្វកររបស់ក្រុមហ៊ុនរីនុសគាំទ្រដល់អ្នកជាមួយជំនាញបច្ចេកទេស ណិងការធ្វើផែនការឡូជីស្ទិកសម្រាប់ផលិតផលដែលងាយប៉ះពាល់របស់អ្នក – មិនថាសម្រាប់រោងចក្រ ឬវិស្វកម្មមេកានិច សំណង់ ប្រេង ឧស្ម័ន ឬវិស័យថាមពេលដើរដោយខ្យល់។

ដៃគូដែលមានបទពិសោធន៍

ផ្នែកគំរោងឡូជីស្ទិកនៅក្នុងក្រុមហ៊ុនរីនុសមានបទពិសោធន៍ជាង ៣០ឆ្នាំក្នុងការដោះស្រាយគំរោងដែលមានលក្ខណៈស្មុគស្មាញ និងឧបករណ៍នៅខាងក្រៅរង្វាស់។ យើងខិតខំព្យាយាមឥតឈប់ឈរសម្រាប់ការបង្កើនប្រសិទ្ធភាពដើម្បីផ្តល់ឲ្យដល់អតិថិជនរបស់យើងនូវដំណោះស្រាយប្រកបដោយការប្រកួតប្រជែង និងល្អប្រសើរជាទីបំផុត។ វិសាលភាពនៃគំរោងមានទំហំធំដោយមិនគិតអំពីវិស័យដែលវាស្ថិតនៅក្នុង – រោងចក្រ និងវិស្វកម្មមេកានិច ការសាងសង់ ថាមពល ប្រេង ឧស្ម័ន ឬថាមពលកែច្នៃឡើងវិញ។ វាទាមទានូវការរៀបចំផែនការបឋមដែលមានលក្ខណៈស្មុគស្មាញ អ្នកជំនាញដែលមានការបញ្ជាក់ និងការគ្រប់គ្រងយ៉ាងសកម្មមកពីដៃគូដែលបានយកចិត្តទុកដាក់ទៅលើគំរោងរបស់អ្នកយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។

 

យើងអាចធ្វើជាដៃគូសម្រាប់ការដឹកជញ្ជូនធុនធ្ងន់ និងសេវាកម្មឡូជីស្ទិកដែលពាក់ព័ន្ធនឹងគំរោងរបស់អ្នក។ តាមរយៈការប្រើប្រាស់បណ្តាញដ៏ធំរបស់យើងពីមជ្ឃមណ្ឌលពានិជ្ជកម្មដែលមាននៅក្នុងក្រុមហ៊ុនរីនុស យើងរកឃើញដំណោះស្រាយនៅក្នុងស្រុកសម្រាប់បញ្ហាប្រឈមសកលរបស់អ្នក។ អ្នកមានសិទ្ធិចូលប្រើប្រាស់សេវាកម្មរបស់យើងមកពីប្រភពមួយ មិនថាវាពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនតាមសមុទ្រទឹកជ្រៅ ឬឆ្នេរសមុទ្រ តាមផ្លូវទឹក ឬរថភ្លើង ការដឹកជញ្ជូនតាមដីគោក ឬតាមអាកាស។ ជាមួយក្រុមវិស្វកម្មនៅក្នុងក្រុមហ៊ុន អ្នកឯកទេសបច្ចេកទេសរបស់យើងគឺតែងតែមានសម្រាប់អ្នកជានិច្ច។

 

យើងបានបង្កើតដំណើរការស្តង់ដារនៅទូទាំងការិយាល័យរបស់យើងទាំងអស់ ខណៈពេលដែលរចនាសម្ព័ន្ធអាជីវកម្មវិមជ្ឃការរបស់យើងធ្វើឲ្យយើងមានភាពបត់បែនគ្រប់គ្រាន់ដើម្បីថែទាំអតិថិជនរបស់យើង។ ពួកយើងធំល្មមដើម្បីដោះស្រាយការដឹកជញ្ជូនរបស់អ្នក និងតូចល្មមដើម្បីថែទាំអ្នក។

 

តើមានសំណួរ?

ការលក់ផ្ទាល់ខ្លួន ឬអ្នកទំនាក់ទំនងសំខាន់សម្រាប់ប្រតិបត្តិការជាកលាក់នឹងជួយអ្នកសម្រាប់រាល់ព័ត៌មានចាំបាច់ទាំងអស់។

ទំនាក់ទំនង!
ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង
ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង

ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង

ករណីសិក្សាអំពីដំណោះស្រាយសាខារបស់យើង

ស្វែងយល់បន្ថែមទៀត!