ដំណោះស្រាយការដឹកជញ្ជូនតាមផ្លូវអាកាសសកល

ក្រុមហ៊ុន រីនុសកម្ពុជា ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាច្រើនប្រភេទ និងពេលវេលាផ្លាស់ប្តូរឆ្លងកាត់ត្រូវបានកំណត់កាលវិភាគដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដើម្បីធ្វើឲ្យប្រាកដថាទំនិញរបស់អ្នកមកដល់ស្របទៅតាមផែនការ។ ទិដ្ឋភាពទូទៅនៃខ្សែសង្វាក់ដឹកជញ្ជូនអាចមើលឃើញបានតាមរយៈវេទិកា IT។

ក្នុងនាមជាអ្នកជំនិញសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ក្រុមហ៊ុន រីនុសកម្ពុជា ផ្តល់ជូននូវសេវាកម្មដឹកទំនិញតាមផ្លូវអាកាសជាសកលតាមរយៈបណ្តាញបញ្ជូនដែលយើងបានបង្កើតឡើង។

keyboard_arrow_up
ពេលជ្រើសដឹកជញ្ជូនផ្លូវអាកាសសម្រាប់ទំនិ

ពេលជ្រើសដឹកជញ្ជូនផ្លូវអាកាសសម្រាប់ទំនិ

ការដឹកជញ្ជូនតាមផ្លូវអាកាសល្អបំផុតសម្រាប់ទំនិញដែលងាយប៉ះពាល់ដោយសារពេលវេលា។ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន រីនុសកម្ពុជា ផ្តល់ជូននូវការដឹកជញ្ជូនត្រូវគ្នាជាមួយនឹងការដឹកជញ្ជូនទំនិញប្រកបដោយទំនុកចិត្ត និងមានតម្លារភាព។ ប្រៀបធៀបជាមួយសេវាដឹកជញ្ជូនផ្សេងទៀត ការដឹកជញ្ជូនតាមផ្លូវអាកាសដឹកទំនិញឲ្យអ្នកបានឆាប់រហ័សបំផុត។

ជម្រើសសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់អ្នក

សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់អ្នក អ្នកអាចជ្រើសរើសរវាងអាកាសយាន្តដ្ឋាន និងអាកាសយានដ្ឋាន រវាងផ្ទះ និងផ្ទះ ពីអាកាសយាន្តដ្ឋានទៅដល់ផ្ទះ ឬពីផ្ទះទៅដល់អាកាសយាន្តដ្ឋាន។ អនុញ្ញាតិឲ្យពួកយើងស្វែងរកជម្រើស និងផ្លូវដ៏ល្អបំផុតសម្រាប់ការដឹកជញ្ជូនរបស់អ្នក។

 

ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់យើងស្របតាមតម្រូវការ និងដំណោះស្រាយរួមបញ្ចូលគ្នាៈ

  • នាំចូល-នាំចេញ (តាមអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ)
  • តាមដានការបញ្ជាទិញ
  • ការដាក់បញ្ចូលគ្នារបស់អ្នកទិញ / ដឹកច្រើនកន្លែង        
  • ការគ្រប់គ្រងរហ័សនៅអាកាសយាន្តដ្ឋាន
  • កតិកាសញ្ញាពេញលេញ និងបំបែក
  • ផ្លូវគោក – ផ្លូវអាកាស (តាមរយៈអាកាសយាន្តដ្ឋានទីក្រុងបាងកក)

ធានាគុណភាពសេវាកម្មស្តង់ដា

ជាមួយនឹងការចូលទៅកាន់បណ្តាញដ៏ធំនៃមជ្ឃមណ្ឌលអាកាសចរណ៍ ក្រុមហ៊ុន រីនុសកម្ពុជា ធានាចំពោះដំណោះស្រាយការដឹកជញ្ជូនតាមផ្លូវអាកាសដោយគ្មានភាពរអាក់រអួល។ សេវាកម្មរបស់យើងគឺផ្អែកទៅលើផលបត្រនៃក្រុមហ៊ុនដឹកជញ្ជូនដែលពេញចិត្ត និងមានសវនកម្មសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។

ដើម្បីធានានូវស្តង់ដាគុណភាព យើងបន្តធ្វើការវាស់វែង និងពិនិត្យមើលតៅលើប្រតិបត្តិការទាន់ពេលវេលាពីសំណាក់ដៃគូរបស់យើង។ លើសពីនេះ យើងដំណើរការជាមួយនឹងសមាសធាតុដែលមានសុវត្ថិភាពខ្ពស់ដើម្បីការពារសារពើភ័ណ្ឌ និងទ្រព្យរបស់អ្នកគ្រប់ពេលវេលាទាំងអស់។

add

អត្ថប្រយោជន៍នៃការជ្រើសរើសយកក្រុមហ៊ុនរីនុសសម្រាប់កា

  • សេវាកម្មមានមូលដ្ឋាននៅលើអ៊ីនធឺណិតសម្រាប់ការចូលទៅប្រើប្រាស់ទិន្នន័យ និងបញ្ជាទិញមានភាពងាយស្រួល
  • កាលវិភាគមានលក្ខណៈបន្តបន្ទាប់ជាប់លាប់ជាមួយសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
  • ប្រើប្រាស់អនុភាពបណ្តាញសកលរបស់យើងធ្វើជាមជ្ឃមណ្ឌលនៅជុំវិញពិភពលោក
  • តាមដាន និងសង្កេតមើលតាមបណ្តោយផ្លូវនៃការដឹកជញ្ជូនដោយមើលឃើញពេញលេញជានិច្ច
  • មានឯកសារពេញលេញ និងគាំទ្រការជម្រះគយ
add

ពេលវេលាធ្វើដំណើរឆ្លងកាត់ប្រកបដោយទំនុកចិត្ត

ក្រុមហ៊ុន រីនុសកម្ពុជា ប្រើប្រាស់វិធានការបរិសកម្មដូចជាការត្រួតពិនិត្យចំពោះការលើកដាក់ និងការមកដល់នៅត្រង់ចំណុចចាប់ផ្តើមដឹកជញ្ជូន និងគោលដៅដើម្បីធានាឲ្យមានការដឹកជញ្ជូនចែកចាយទាន់ពេលវេលា។ ក្រៅពីនោះ យើងជ្រើសរើសយកដៃគូរបស់យើងទាំងសម្រាប់ការដឹកជញ្ជូន និងការចែកចាយទៅកាន់ម៉ាយ៍ចុងក្រោយបង្អស់ ដោយផ្តោតទៅលើភាពជឿជាក់ប្រកបដោយការរំពឹងទុកសម្រាប់ភាពទៀងទាត់នៃពេលវេលាដែលបានរំពឹងទុក។

នៅក្នុងករណីកម្រនៃភាពខុសគ្នា យើងទំនាក់ទំនងព័ត៌មានគ្នាប្រកបដោយបរិសកម្មទៅកាន់អតិថិជនរបស់យើងអំពីស្ថានភាព និងដំណោះស្រាយនៃការដឹកជញ្ជូន។

add