ការដឹកចញ្ជូន FCL - ឡូជីស្ទិកផ្ទុកពេញកុងតឺន័រ

FCL មកពីពាក្យថាផ្ទុកពេញកុងតឺន័រដែលធ្វើការដឹកជញ្ជូនកុងតឺន័រពីចំណុចផ្ទុកទៅកាន់កន្លែងទម្លាក់ចុះជាមួយនឹងសមត្ថភាពអតិបរិមា។ អាស្រ័យទៅលើបរិមាណ FCL អាចជារបៀបដឹកជញ្ជូនដែលការចំណាយមានប្រសិទ្ធភាពបំផុតសម្រាប់អាជីវកម្មរបស់អ្នក។

keyboard_arrow_up
តើហេតុអ្វីជ្រើសរើសការដឹកជញ្ជូន FCL

តើហេតុអ្វីជ្រើសរើសការដឹកជញ្ជូន FCL

ជាមួយការសន្សំសម្ចៃ ការដឹកទំនិញ FCL តាមសមុទ្រគឺជារបៀបនៃការដឹកជញ្ជូនល្អបំផុតប្រសិនបើបរិមាណមកពីកន្លែងដើមទៅកាន់គោលដៅដែលបានស្នើសុំឈានដល់ការប្រើប្រាស់ពេញសមត្ថភាព។ ការប្រើប្រាស់តុងតឺន័រអស់ពីសមត្ថភាពផ្តល់ជូននូវតម្លាភាពពេញលេញសម្រាប់អ្នកដឹកជញ្ជូន ជាមួយកម្រិតនៃការគ្រប់គ្រងខ្ពស់ និងមានសុវត្ថិភាពចំពោះខ្សែសង្វាក់ផ្គត់ផ្គង់។ ម្យ៉ាងវិញទៀត យើងផ្តល់ជូននូវសេវាកម្ម LCL និងការដឹករួមគ្នាផងដែរ។

ជម្រើសការដឹកទំនិញសម្រាប់ការដឹកជញ្ជូន FCL របស់អ្នក

អ្នកអាចជ្រើសរើសយករវាងជម្រើសការដឹកជញ្ជូនទំនិញទាំងនេះ: ពីកំពង់ផែសមុទ្រទៅកំពង់ផែសមុទ្រ, ពីផ្ទះទៅផ្ទះ, ពីកំពង់ផែសមុទ្រទៅផ្ទះ ឬពីផ្ទះទៅកំពង់ផែសមុទ្រ។

 

ដំណោះស្រាយដឹកជញ្ជូនតាមផ្លូវសមុទ្រតាមតម្រូវការ និងច្របាច់បញ្ចូលគ្នារបស់យើងៈ

  • សម្លៀកបំពាក់នៅលើដែកព្យួរ (GoH)
  • ផ្ទុកពេញកុងតឺន័រ (FCL), ផ្ទុកតិចជាងកុងតឺន័រ (LCL), បរិមាណបំបែកបានផ្តល់ឲ្យទៅកាន់ និងមកពីអឺរ៉ុប និងទីតាំងជាច្រើននៅអាស៊ី
  • ប្រអប់ LCL រួមគ្នាមកពីអឺរ៉ុបទៅកម្ពុជា និងត្រឡប់ទៅវិញតាមរយៈច្រកផ្លូវហ៊ីលដិន អាល្លឺម៉ង់ និងសឹង្ហបុរី។ បណ្តាញរបស់យើងនៅអឺរ៉ុបរួមមានដូចជាប្រទេស អាល្លឺម៉ង់ ច្រកភពអង់គ្លេស ស្គែនឌីណាវី (ន័រវេ ស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក) ហូឡង់ បែលហ្ស៉ិក ស្វីហ្ស៉ឺឡែន អូទ្រីស និងអឺរ៉ុបភាគអាគ្នេយ៍ (ឆេក ស្លូវ៉ានី ហុងគ្រី ស្លូវ៉ាគី ប៉ូឡូញ ប៊ុលហ្គារី និងរ៉ូម៉ានី)
  • ប្រព័ន្ធតាមដានតាមអនឡាញសកលមានសុវត្ថិភាព និងអាចទុកចិត្តបាន
  • ឧបករណ៍គ្រប់គ្រងអាកាសធាតុ
  • ទំនិញគ្រោះថ្នាក់

ស្តង់ដាគុណភាពសកល

ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនធម្មតាដែលមានប្រតិបត្តិការមិនតាមនាវា (NVOCC), ក្រុមហ៊ុន រីនុសកម្ពុជា រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូនជាច្រើនតាមរយៈកម្មវិធីដឹកជញ្ជូនដែលខ្លួនពេញចិត្ត។ ដូច្នេះក្រុមហ៊ុន រីនុសកម្ពុជាតែងតែអាចផ្តល់ជូននូវលំហរផ្ទុកទំនិញជាមួយតម្លៃយ៉ាងប្រកួតប្រជែង – សូម្បីតែនៅក្នុងរដូវកាលមមាញឹកខ្លាំងក៏ដោយ។

 

ជាមួយការចេញដំណើរជាក្រុមទាន់ពេលវេលាមកពីកំពង់ផែនៅអឺរ៉ុប និងអាស៊ី ក៏ដូចជាកាលវិភាគជាក់លាក់ យើងអាចផ្តល់ជូនដល់អាជីវកម្មរបស់អ្នកជាមួយការធានាសុវត្ថិភាពទៅតាមផែនការដែលបានគ្រោងទុក។

 

add

អត្ថប្រយោជន៍នៃការជ្រើសរើសសេវា FCL ពីក្រុមហ៊ុនរីនុស

  • បង្កើនសុវត្ថិភាពតាមរយៈការបោះត្រាជាបន្តបន្ទាប់
  • ភាពត្រឹមត្រូវ និងប្រសិទ្ធិភាពទិន្នន័យ
  • ការបង្កើនប្រសិទ្ធិភាពចំពោះការចំណាយលើការដឹកជញ្ជូន
  • សេចក្តីណែនាំសម្រាប់ការកក់ និងការដឹកជញ្ជូនដោយមិនប្រើក្រដាសដើម្បីចែកចាយទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន
  • ការដឹកជញ្ជូនពីផ្ទះដល់ផ្ទះនៅទូទាំងទ្វីបទាំងអស់
  • ការដឹកជញ្ជូនតាមកុងតឺន័រដែលត្រូវទៅតាមតម្រូវការរបស់អ្នក
  • ការតាមដានការដឹកជញ្ជូនជាបន្តបន្ទាប់
add

កាលវិភាគ និងពេលវេលាចែកចាយអាចទុកចិត្តបាន

កម្មវិធីដឹកជញ្ជូនស្នូលរបស់ក្រុមហ៊ុន រីនុសកម្ពុជា ផ្តល់ជូននូវពេលវេលាដឹកជញ្ចូនឆ្លងកាត់ដែលអាចធ្វើបានល្អបំផុត កន្លែងទំនេរ និងបណ្តុំបរក្ខាដែលមានជាមួយអត្ថប្រយោជន៍តម្លៃដែលសម្រេចបាន។ យើងផ្តល់ជូននូវការធានាសម្រាប់ការជិះទូកក្កោងប្រចាំសប្តាហ៍មកពីតំបន់ទម្លាក់ចុះជាអន្តរជាតិជាច្រើន។

 

យើងពឹងផ្អែក និងដំណើរការបទបញ្ញតិរបស់យើងដើម្បីធានាចំពោះការចែកចាយនៅតាមស្ថានីយដែលបានផ្តល់ជូនណាមួយ។ ទំនិញមកដល់កំពង់ផែសមុទ្រនៅអឺរ៉ុបនឹងត្រូវបានបញ្ជូនបន្តយ៉ាងឆាប់រហ័សតាមរថយន្តដឹកទំនិញ រថភ្លើង និងសាឡាងឆ្លងទឹកតាមរយៈមជ្ឃមណ្ឌលរបស់យើង។

 

add