ការដឹកជញ្ជូនល្អ ការដឹកជញ្ជូនល្អ

ដឹកទំនិញបរិមាណច្រើន និងស្ងួតតាមរថយន្តដឹកទំនិញ

ក្រុមហ៊ុន រីនុសកម្ពុជា យកចិត្តទុកដាក់ចំពោះការដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើនរបស់យើងរួមទាំងផែនការលក្ខណៈបុគ្គល និងគូសផែនទីទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល។ យន្តជំនិញក្រុមហ៊ុន រីនុស របស់យើងគឺជាយាន្តជំនិះឯកទេសដែលបំពាក់ដោយប្រព័ន្ធទូរលេខសម្រាប់ការតាមដាន និងសង្កេតមើលបានយ៉ាងងាយស្រួល។

យើងខ្ញុំមានបទពោសោធន៍ជាច្រើនក្នុងការដោះស្រាយជាមួយទំនិញរាវ និងទំនិញរឹងក្នុងបរិមាណច្រើន រួមទាំងសម្ភារៈដែលមានគ្រោះថ្នាក់ផងដែរ។

keyboard_arrow_up
យាន្តរហ័សៈ យាន្តជំនាញ

យាន្តរហ័សៈ យាន្តជំនាញ

យើងមានជំនាញពិសេសជាមួយទំនិញកែច្នៃ ឈើ ទំនិញកសិកម្ម រុក្ខជាតិពុល ដែក ដែកមិនទាន់ស្ល និងកុងតឺន័រតាមសមុទ្រ។ យើងដឹកជញ្ជូនទំនិញទាំងនេះជាមួយកម្រាលដើរបាន តង់កៅស៊ូមិនជ្រាបទឹក រថយន្តដឹកមានជម្រាល កន្លែងរក្សាសម្ភារៈក្នុងបរិមាណច្រើន ធុង កម្រាលរអិល រមៀលឡើង/រមៀលចុះ និងរថយន្តដឹកកុងតឺន័រតាមសមុទ្រជាមួយចរាចរនៅក្នុងស្រុក និងសកលលោក។

ជម្រើសនៃការដឹកជញ្ជូនរបស់យើង

ការដឹកជញ្ជូនបរិមាណជ្រើនក្នុងស្រុក និងឆ្លងកាត់ព្រំដែន

ការដឹកជញ្ជូនក្នុងស្រុក

យើងមានសមត្ថភាពក្នុងការដោះស្រាយការដឹកជញ្ជូនទំហំធំ និងបរិមាណច្រើនតាមរថយន្តដឹកទំនិញនៅទូទាំងប្រទេស។ យើងប្រើប្រាស់ទីកន្លែងផ្សេងៗគ្នារបស់យើងជាមួយបណ្តាញនៅក្នុងស្រុករបស់ក្រុមហ៊ុន រីនុសកម្ពុជា ដើម្បីធានាបានសម្រាប់ការចូលទៅប្រើប្រាស់ដោយផ្ទាល់ជាមួយអ្នកទំនាក់ទំនងមានស្រាប់។

យើងអនុលោមទៅតាមលក្ខខ័ណ្ឌដែលត្រូវតាមច្បាប់ទាំងអស់សម្រាប់ការដឹកជញ្ជូនក្នុងស្រុក និងមានវិញ្ញាប័នប័ត្រ និងលិខិតអនុញ្ញាតិចាំបាច់នានាទៅតាមអំណាចនៃការប្រើប្រាស់របស់យើង។

 

ការដឹកជញ្ជូនអន្តរជាតិ

សេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនរីនុសអន្តរជាតិធានានូវការតភ្ជាប់មានភាពស្អិតរមួត និងប្រកបដោយទំនុកចិត្តរវាងផ្លូវ កំពង់ផែសមុទ្រ កំពង់ផែនៅលើដីគោក និងអតិថិជន។

រថយន្តដឹកទំនិញឆាប់រហ័ស និងយាន្តជាច្រើនទៀតរបស់យើងដែលបានមកពីអ្នកម៉ៅការបន្តអាចធ្វើឲ្យយើងផ្តល់ជូនដល់លោកអ្នកនូវសេវាកម្មដឹកជញ្ជូន និងភស្តុភារឆ្លងកាត់ព្រំដែនបាន។

ក្រុមហ៊ុនរីនុសមានច្បាប់អនុញ្ញាតិទាំងឡាយដែលចាំបាច់ទៅតាមអំណាចនៃការប្រើប្រាស់របស់វាដើម្បីចាត់ចែងការដឹកជញ្ជូនទំហំធំ និងទំនិញមានបរិមាណច្រើនប្រកបដោយភាពរលូនតាមរថយន្តដឹកទំនិញទៅទូទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសអាសានដទៃទៀត ជាមួយបណ្តាញទីតាំងសកលរបស់យើង។

មិនថាមានទំហំតូច ឬធំនោះទេៈ ក្រុមហ៊ុនរីនុសកម្ពុជាផ្តល់ជូនដល់លោកអ្នកនូវសេវាកម្មប្រកបដោយភាពជឿជាក់ ទំនុកចិត្ត និងសមត្ថភាពគ្រប់ពេលវេលា ទាំងការទៅប្រមូល និងចែកចាយទំនិញ។

ជាដៃគូរបស់អ្នកសម្រាប់ការដឹកជញ្ជូន និងជួញដូរឈើ និងផលិតផលព្រៃឈើ

ក្រុមហ៊ុន រីនុសកម្ពុជា ដឹកជញ្ជូនឈើគ្រប់ប្រភេទរួមទាំងអនុផលពីរោងអារឈើ កែច្នៃ ថាមពល និងឧស្សាហកម្មដោយផ្ទាល់បានមកពីព្រៃឈើ។ យើងខ្ញុំដើរតួជាចំណុចប្រទាក់ក្រឡាគ្នារវាងប្រភព និងការប្រើប្រាស់សម្រាប់អ្នកផ្គត់ផ្គង់ និងអតិថិជនរបស់យើង។ សរុបសេចក្តីមក យើងខ្ញុំគឺជាហាងតែមួយគត់សម្រាប់ការជួញដូរ និងភស្តុភារ។ ដៃគូរអាជីវកម្មរបស់យើងអាចទំនាក់ទំនងទៅកាន់អ្នកទាក់ទងដោយសួរសំណួរ គិតចាប់ពីការទិញ និងដឹកជញ្ជូនរហូតដល់ការលក់ និងទៅតាមអំណាចនៃការប្រើប្រាស់។ ការយកចិត្តទុកដាក់របស់យើងខ្ញុំគឺតែងតែមានការធានាចំពោះការផ្គត់ផ្គង់ប្រកបដោយទំនុកចិត្ត និងភស្តុភារប្រកបដោយនិរន្តរភាព។

ផលិតផលរបស់យើងត្រូវបានបែងចែកចេញជាអនុផលពីរោងចក្រអារឈើ និងជីវម៉ាស។

អនុផលពីរោងចក្រអារឈើៈ

  • សំបកឈើ
  • ឈើអារួច
  • ឈើឧសកំណាត់ៗ
  • អាចម៍រណា

ជីវម៉ាសៈ

  • ឈើឧសពីក្នុងព្រៃ
  • សម្ភារៈលើសពីតម្រូវការ
  • សម្ភារៈអភិរក្សទេសភាព
  • សំណល់ឈើចាប់ពីកម្រិត A1 ដល់ A4
ដំណោះស្រាយពិសេសសម្រាប់ឧស្សាហកម្មចោលកាកសំណល់

ជាមួយនឹងចំណេះដឹងរបស់យើងសម្រាប់ការដឹកជញ្ជូនកាកសំណល់ និងវត្ថុកែច្នៃឡើងវិញ យើងមានដៃគូដែលសមត្ថភាព និងប្រកបដោយទំនុកចិត្តសម្រាប់អតិថិជនរបស់យើង។

ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ដែលមានការបញ្ជាក់ទទួលស្គាល់ (EfB) ដោយអនុលោមទៅតាមច្បាប់គ្រប់គ្រងកាកសំណល់វដ្តរបស់សារធាតុបិទជិត (KrWG) យើងមានសម្រាប់វិស័យគ្រប់គ្រងកាកសំណល់ និងឧស្សាហកម្មសម្រាប់ការដឹកជញ្ជូនតាមលក្ខណៈរលុង សង្កត់ និងសម្ភារៈវេចខ្ចប់សម្រាប់ប្រភេទរថយន្តផ្សេងៗ។

ដោយសារតែយានយន្តល្បឿនលឿនរបស់យើងកើនឡើងយ៉ាងឆាប់រហ័ស យើងអាចឆ្លើយតបបានយ៉ាងបត់បែន និងទាន់ពេលវេលាជាមួយការជូនដំណើររយៈពេលខ្លីមួយស្របតាមការស្នើសុំរបស់អ្នក។ យើងអនុវត្តទៅតាមតម្រូវការសម្រាប់កាកសំណល់ដែលមានគ្រោះថ្នាក់ និងគ្មានគ្រោះថ្នាក់បានយ៉ាងត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាព។

តើមានសំណួរ?

អ្នកជំនាញរបស់យើងតែងតែនៅទីនោះសម្រាប់អ្នក។ ប្រសិនបើអ្នកចង់បាន យើងក៏នឹងហៅអ្នកមកវិញផងដែរ - រក្សាអ្វីដែលងាយស្រួល និងត្រង់។

ទំនាក់ទំនង!

Rhenus: ធ្វើមតិយោបល់ការបញ្ជូនទំនិញ

  • រថយន្តទំនើបមានល្បឿនលឿនជាមួយឧបករណ៍បច្ចេកទេសចុងក្រោយបង្អស់
  • ស្តង់ដាមានគុណភាពខ្ពស់ – មានធានាពីប្រព័ន្ធគ្រប់គ្រងគុណភាពរបស់យើង
  • អាជីវកម្ម IT វៃឆ្លាត និងរថយន្តល្បឿនលឿនធំទូលាយៈ ហេតុដូច្នេះ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលរបស់យើងអាចសម្របសម្រួលជាមួយដំណើរការនីមួយៗដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនរបស់យើង និងឆ្លើយតបចំពោះតម្រូវការថ្មីៗ។
add

រីនុសជុំវិញសកលលោកៈ បណ្តាញដែលមានការតភ្ជាប់

តម្រូវការរបស់អតិថិជនរបស់យើងពិតជាមានតម្លៃសម្រាប់យើងណាស់។ យើងសហការគ្នាដើម្បីបង្កើតឡើងនូវតម្លៃស្រាយផ្នែកភស្តុភារលើពីការដឹកជញ្ជូនតាមរថយន្តដឹកទំនិញ។ សម្រាប់ការធ្វើដូច្នោះ បណ្តាញអន្តរជាតិនៃក្រុមហ៊ុនរីនុសដែលមានទំនាក់ទំនងដោយផ្ទាល់នៅក្នុងតំបន់សម្រាប់អតិថិជនដែលគាំទ្រដល់ពួកយើង។

add

ការចែកចាយទាន់ពេលវេលាៈដោយ Rhenus

  • យានយន្តល្បឿនលឿនរបស់យើង និងដៃគូដែលបានបង្កើតឡើងរួចហើយធានាចំពោះការដឹកជញ្ជូនបានល្អ និងធ្វើផែនការបានទាន់ពេលវេលា។
  • ការយកចិត្តទុកដាក់របស់យើងគឺដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនរបស់យើង និងចែកចាយទំនិញឲ្យបានទាន់ពេលវេលាទៅតាមគោលដៅដែលបានស្នើសុំ។
add

វិញ្ញាបនប័ត្រ និងការអនុញ្ញាតិរបស់យើង