អ្នកឯកទេសផ្នែកភស្តុភារដែលមានចក្ខុវិស័យសម្រាប់អនាគត

រយៈពេលជាង 110 ឆ្នាំនៃ Rhenus៖ ពួកយើងបានរួមបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងគំនិតឆ្ពោះទៅមុខ ពីព្រោះពួកយើងមានឫសគល់របស់យើងក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ហើយឥឡូវនេះពួកយើងបានផ្តោតលើដំណោះស្រាយដឹកជញ្ជូនដែលគាំទ្រដោយដំណោះស្រាយឌីជីថល។ តម្រូវការរបស់អតិថិជនគឺជាអាទិភាពចម្បងរបស់ពួកយើងគ្រប់ពេលវេលា។

keyboard_arrow_up

ពួកយើងចាត់ទុកខ្លួនយើងជាដៃគូបន្ថែមតម្លៃរបស់អតិថិជនរបស់យើង។ ហេតុនេះហើយទើបពួកយើងធ្វើការ​វិភាគ​ដំណើរការ​ភ័ស្តុភារ​ដ៏​ស្មុគស្មាញ​ខ្លាំង​នៅ​តាម​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​អ្នក ហើយ​ធ្វើ​ឱ្យ​វាមាន​ប្រសិទ្ធភាព តាមរយៈ​ការ​ផ្តល់​ដំណោះស្រាយ​រៀងៗខ្លួន ​សម្រាប់​លទ្ធកម្ម ការផលិត និង​ការចែកចាយ។

ពួកយើងមើលទៅខាងមុខ ដូច្នេះភស្តុភារកម្មរបស់អ្នកនឹងបន្តរួមចំណែកនូវតម្លៃនៅថ្ងៃស្អែក។ ពួកយើងអមដំណើរអ្នកជុំវិញពិភពលោក៖ មិនថាអ្នកយកក្រុមហ៊ុនរបស់អ្នកទៅឆ្ងាយប៉ុណ្ណានោះទេ - ពួកយើងទៅជាមួយអ្នកនៅលើវិថីកាន់តែទូលំទូលាយ និងធ្វើការត្រួសត្រាយផ្លូវថ្មីបន្ថែម។

​​សេវាកម្មរបស់យើង​

You can see loadng cargo by sunset and some cargocontainers next to railways.

​​ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់​

​​បន្ថែមពីលើ ការរៀបចំការដឹកជញ្ជូនតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសអតិថិជនរបស់យើងទទួលបាន អត្ថប្រយោជន៍ជាច្រើនពីសេវាកម្មរបស់យើង។ យើងអាចផ្តល់ជូនលោកអ្នកនូវការប្រឹក្សាទាក់ទងនឹង ផ្នែកដឹកជញ្ជូនសម្រាប់ការធ្វើផែនការ និងការបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់របស់អ្នក។​ 

 You can one of our sophisticated warehouses.

ឃ្លាំង​ស្តុក​ទំនិញ

​​អរគុណចំពោះឃ្លាំងផ្ទុកទំនិញដ៏ទំនើប និងលំហូរនៃសម្ភារៈគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព វាបានធ្វើឱ្យ ពេលវេលានៃការបញ្ជូនទំនិញត្រូវបានកាត់បន្ថយ,  ការចំណាយក៍ត្រូវបានកាត់បន្ថយ និងមានដំណើរការប្រកប ដោយប្រសិទ្ធភាពជាប្រព័ន្ធ។ ឧស្សាហកម្មនីមួយៗមានតម្រូវការជាក់លាក់រៀងៗខ្លួន ដែលមានលក្ខណៈល្អ ឥតខ្ចោះ។​ 

You can see railways in an industrial setting during sunset

​​ការដឹកជញ្ជូន​

​​ការបែងចែកកម្លាំងពលកម្មនៅទូទាំងពិភពលោកបានធ្វើឱ្យមានការកើនឡើងនូវលំហូរទំនិញកម្រិត ពិភពលោក។ មិនថាតាមផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក ឬផ្លូវអាកាសទេ រ៉េននើស បានបង្កើតឡើងនូវ ដំណោះស្រាយដឹកជញ្ជូនលើគ្រប់ផ្លូវគមនាគមន៍ទាំងអស់។​ 

[Translate to Khmer:] Rhenus Group Headquarters

ឆ្នាំសាងសង់៖ ១៩១២

ប្រាក់ចំណូល៖ ៧,៥ ពាន់លានអឺរ៉ូ

បុគ្គលិក: 40,000

ទីតាំង៖ ១៣២០

​ការក្រឡេក​មើល​ រ៉េននើសគ្រុប ​

Rhenus Group គឺជាអ្នកឯកទេសខាងភស្តុភារឈានមុខគេមួយដែលមានប្រតិបត្តិការអាជីវកម្មជាសាកល និងចំណូលប្រចាំឆ្នាំមានចំនួន 7.5 ពាន់លានអឺរ៉ូ។ បុគ្គលិកចំនួន 40,000 នាក់ធ្វើការនៅទីតាំងអាជីវកម្មចំនួន 1,320 នៅក្នុងប្រទេសជាង 70 ហើយបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតតាមខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញ។

ទីតាំងទូទាំងពិភពលោករបស់យើង